បញ្ហាកូវីដអ្នកណាក៏ខ្លាចរអាដែរ តែស្ត្រីចំណាស់ម្នាក់ បានធ្វើឲ្យអ្នកឡើងផ្សារមានការហួសចិត្ត និងគួរឲ្យស្អប់ជាខ្លាំង ក្រោយស្ត្រីរូបនេះស្រាប់តែបានដោះស្បែកជើងដេញវាយ និងស្រែកជេរសន្តិសុខផ្អើលពេញផ្សារច្បារអំពៅ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២ នេះ ដោយសារផ្ទុះកំហឹងនឹងសន្តិសុខបានយកម៉ាសឲ្យគាត់ពាក់ មុនពេលដើរចូលផ្សារ ដើម្បីចូលរួមការពារការឆ្លងរីករាលជំងឺកូវីដ។ ជុំ វិញករណីដ៏ហួសចិត្តនេះផងដែរ លោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ស្ត្រីវ័យចំណាស់ខាងលើ បានដើរចូលមកផ្សារ ដើម្បីទិញបន្លែ ក្នុងស្ថានភាពកន្សែងឃ្មុំក្បាល ប៉ុន្តែ ពុំបានពាក់ម៉ាសការពារនោះទេ។ ដោយឃើញបែបនេះ សន្តិសុខក៏បានយកម៉ាសឲ្យគាត់ពាក់ ស្រាប់តែស្ត្រីរូបនេះបានផ្ទុះកំហឹង ដោះស្បែកជើងគំរាមវាយសន្តិសុខ និងថែមទាំងជេរក្រុមសន្តិសុខទាំងហួសចិត្តបែបនេះថា៖ «ពួកហ្អែងមើលងាយអ្នកក្រ»។ ទោះយ៉ាងណា នៅទីបំផុត ស្ត្រីរូបនេះត្រូវបានដេញចេញពីផ្សារទៅវិញផងដែរ ព្រោះថាមិនអាចឲ្យនៅបន្តអាងចាងធ្វើព្យុះធ្វើភ្លៀង នាំឲ្យរំខានអារម្មណ៍អ្នកដើរផ្សារ និងប៉ះពាល់ដល់ការលក់ដូររបស់អាជីវករ។ លោក សាន់ ប៊ុនណា ក៏បានបញ្ជាក់ថា ប្រសិនអ្នកណាមិនពាក់ម៉ាសនៅក្នុងដំណាក់កាលនេះទេ គឺដាច់ខាតមិនឲ្យចូលផ្សារឡើយ ព្រោះខ្លាចឆ្លងចំងឺកូវីដដល់គេឯងគ្រប់គ្នាដែលកំពុងអនុវត្តត្រឹមត្រូវ៕ …
Read More »កប់! ឱក សុគន្ធកញ្ញា ទៅបង្អួតសម្រស់់យ៉ាងស្អាត លើឆ្នេរសមុទ្រ បង្អួតក្រមុំៗទីនោះ
ពេលវេលានៃការកសាងកេរ្តិ៍ឈ្មោះរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា គឺមានជាច្រើនឆ្នាំមកហើយ ដែល អ្នកនាងបាន ខិតខំតស៊ូពុះពារ បង្កើតស្នាដៃអស្ចារ្យថ្មីៗប្លែកសម្រាប់ទស្សិកជន ដែលជាអ្នកគាំទ្របានកម្សាន្តអារម្មណ៍ផងដែរ។ សូមចូលទស្សនារូបភាពខាងក្រោម៖ ជាការពិតណាស់ ការខិតប្រឹងរបស់តារាចម្រៀងរូបនេះ គឺទទួលបានភាពជោគជ័យ នៅក្នុងអាជីពការងារគួរជាទីពេញចិត្ត ប៉ុន្តែទន្ទឹមនឹងនេះ អ្នកនាងក៏តែងតែ ផ្តល់រង្វាន់ដល់ខ្លួនឯងនៅពេលទំនេរផងដែរ ដូចជាការធ្វើកម្សាន្តដើម្បីលំហែកាយ នៅតាមទីរមនីយដ្ឋានផ្សេងៗ ដែលបានបង្ហោះតាមរយៈបណ្តាញសង្គមជារឿយៗនាពេលកន្លងមក។ ជាក់ស្តែងថ្មីៗនេះ តារាចម្រៀងស្រីឱក សុគន្ធកញ្ញា បានបង្អួតសម្រស់ដ៏ស្រស់ស្អាត ដោយស្ទីលសក់សេះចងទៅក្រោយ និងសម្លៀកបំពាក់ឈុតពណ៌ស ចំណែកឯវិញទឹកមុខញញឹម ស្តែងឲ្យចេញអារម្មណ៍សប្បាយរីករាយពិតៗ អមជាមួយនឹង ទេសភាពឆ្នេរសមុទ្រដ៏ស្អាត ធ្វើឲ្យសម្រស់អ្នកនាងកាន់តែស្អាតទ្វេរដងនៅក្នុងរូបប៉ុន្មានសន្លឹកនេះ។ ក្រោយពីបានឃើញដូច្នេះរួចមកហ្វេនៗក៏សរសើរមិនដាច់ពីមាត់អំពីសម្រស់ តារាចម្រៀងជើងចាស់ម្នាក់នេះដែលនៅតែខ្ងង់ដដែល ទោះបីមានវ័យជ្រេបន្តិចក៏ពិតមែន ប៉ុន្តែនៅតែស្អាតមិនចាញ់ក្មេងៗប៉ុន្មាននោះទេ៕ Credit: Khmerlaod.com
Read More »ហួសចិត្ត! អ្នកនេសាទជាច្រើនបានត្អូញត្អែរថា គាត់ចាប់សំរាមបានច្រើនជាងចាប់….
ខ្មែរមានពាក្យស្លោកដ៏មានប្រជាប្រិយភាពមួយដែលដំណាលមកតគ្នាជាច្រើនជំនាន់មកហើយ៖ «ទីណាមានទឹក ទីនោះមានត្រី»។ ជាអកុសលក្នុងអំឡុង ៥ឆ្នាំចុងក្រោយនេះ មានអ្នកនេសាទជាច្រើនបានត្អូញត្អែរថា គាត់ចាប់សំរាមបានច្រើនជាងចាប់ត្រី។ មានសំរាមជាច្រើនប្រភេទដែលអ្នកនេសាទចាប់បានពីក្នុងទឹកទន្លេជាមួយនឹងត្រីបន្តិចបន្តួច។ នៅពេលកំណើនប្រជាពលរដ្ឋកើនឡើងខ្ពស់ ស្របពេលជាមួយគ្នានោះដែរ សំរាមក៏កើនឡើងយ៉ាងគំហុកផងដែរ ពិសេសកាកសំណល់ប្លាស្ទិក។ គ្រួសារដែលរស់នៅតាមដងទន្លេមួយចំនួនសម្រេចចិត្តបោះសំរាមចោលទៅក្នុងទឹកទន្លេ។ ពួកគាត់ប្រហែលជាមិនបានដឹងទេថា សំរាមប្រចាំថ្ងៃដែលបានលិចចូលក្នុងទឹកទន្លេ មិនបានចេញទៅណាឆ្ងាយពីផ្ទះរបស់គាត់ ឬពីជីវិតរស់នៅរបស់គាត់ទេ វាបានលិចចុះទៅក្នុងទឹក ទាក់ជាប់ត្រី និងសម្លាប់ត្រីដែលជាអាហារដ៏សំខាន់របស់ប្រជាជនខ្មែរយើងដោយមិនដឹងខ្លួន។ រូបថតទាំងអស់នេះ ថតបានពីចំណុចទន្លេសាប ក្នុងភូមិសាស្ត្រសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ វាបានបង្ហាញអំពីសំរាមដែលអ្នកនេសាទចាប់បានពីក្នុងទន្លេជាមួយនឹងត្រីមួយចំនួន ហើយត្រីខ្លះអាចត្រូវបានសម្លាប់ដោយសំរាមទាំងនេះ។ សូមមេត្តាពិចារណាឡើងវិញដោយជ្រើសរើសយកនូវជម្រើសដទៃផ្សេងទៀត ដូចជាការទុកដាក់សំរាមនៅក្នុងផ្ទះមុនពេលភ្នាក់ងារសំរាមមកប្រមូល បែងចែកសំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់សម្ភារច្នៃពីប្លាស្ទិក ឬជម្រើសប្រើប្រាស់សម្ភារធ្វើពីប្លាស្ទិកឡើងវិញតាមដែលអាចធ្វើទៅបាន កែច្នៃសំរាមដែលងាយរលួយទៅជាជីកំប៉ុស្ត។ល។ យើងទាំងអស់គ្នាអាចជាចំណែកមួយនៃដំណោះស្រាយនៃបញ្ហាទាំងអស់នេះ។ យើងអាចធ្វើការរួមគ្នាថែរក្សាទន្លេរបស់យើងឱ្យមានសុខភាពល្អ និងដើម្បីធានានូវប្រភពអាហារប្រូតេអ៊ីនខ្ពស់របស់យើងឱ្យបានស្ថិតស្ថេរសម្រាប់ពេលអនាគត៕
Read More »Wow! មិនគួរឱ្យជឿ បង្ហាញពីការរក្សាទុកបានយ៉ាងល្អឥតខ្ចោះ នៃសាកសពស្រោបមាសអាយុ ១០០០ឆ្នាំរបស់…
ចិន៖ ព្រះសង្ឃ អ្នកសារព័ត៌មាន និងពុទ្ធិបរិស័ទ បានធ្វើជាសាក្សី នៃលទ្ធផលពីការថតស្កេន CT រូបកាយម៊ាំមី របស់សម្ដេចសង្ឃ Ci Xian ដែលមានអាយុជាង១ ០០០ឆ្នាំ កាលពីថ្ងៃទី៨ កក្កដា ២០១៧កន្លងទៅ។ មនុស្សជាច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ពេលដែលគ្រូពេទ្យបានប្រាប់ថា សម្ដេចសង្ឃ Ci Xian នៅមានគ្រោងឆ្អឹងពេញលេញនិងខួរក្បាលទាំងមូល។លោកវេជ្ជបណ្ឌិត Wu Yongqing បាននិយាយប្រាប់ Pear Video ថា « យើងអាចមើលឃើញឆ្អឹងរបស់គាត់មានសុខភាពល្អដូចមនុស្សធម្មតា។ ឆ្អឹងធ្មេញខាងលើ ឆ្អឹងធ្មេញ ឆ្អឹងជំនី ឆ្អឹងខ្នង និងសន្លាក់ គឺនៅទាំងអស់។ វាមិនគួរឱ្យជឿទាល់តែសោះក្នុងការមើលឃើញបែបនេះ»។ យោងតាមប្រភពប្រវត្តិសាស្រ្ត សម្ដេចសង្ឃ Ci Xian ដំបូងគឺមកពីប្រទេសឥណ្ឌា។ លោកបានធ្វើដំណើរទៅកាន់អាណាចក្រ Khitan (៩១៦-១១២៥ គ.ស)នៅភាគឦសាននៃប្រទេសចិន នៅជិតឧបទ្វីបកូរ៉េ ដើម្បីផ្សព្វផ្សាយ …
Read More »ស្ទើទប់ទឹកភ្នែកមិនជាប់! លោកយាយចំណាស់មានជំ ងឺប្រចាំកាយ ត្រូវប ង្ខំចិត្តមកកាប់ដំឡូង ដើម្បីបានកំរ៉ៃបន្តិចបន្តួចចិញ្ចឹមកូនប្រុសដែលកំពុង…
បើតាមគណនីឈ្មោះ អធិរាជត្រកូល លី បានបង្ហោះលើបណញតាញសង្គមបង្ហាញពីលោកយាយដ៍គួរអោយអាណិតម្នាក់ ដែលគ្មានទីពឹងពាក់ ហើយត្រូវបង្ខំចិត្តមកកាប់ដំឡូងអោយគេ ដើម្បីចិញ្ចឹមជីវិតខ្លួន និងកូនប្រុសម្នាក់ដែលពិការ។ បើតាមគណនីនេះបានបង្ហោះថា៖ “លោកយាយចាស់ហើយ មកអង្កុយ កាប់ដំឡូង 1កញ្ឆេរបានប្រាក់ 1000រៀល 1ថ្ងៃកាប់ដំឡូងបាន 16 កញ្ឆេរ អង្កុយកាប់ដំឡូងហាលក្តៅ ទាំងខ្លួនមានជំងឺ ដើម្បីយកលុយចិញ្ចឹមជីវិត។ កូនប្រុសក៏ពិការជើង .សូមសប្បុរសជនមេត្តាជួយលោកយាយផង លោកយាយនៅដំបន់ដាច់ស្រយ៉ាល់ជិតជើងភ្នំ ខេត្តបាត់ដំបង Tel. 0964288200 ABA 001604082 ,LY MONGHUO7.12.2020 See Less”៕
Read More »នោះ! លោកបណ្ឌិត ហេង វ៉ាន់ដា ស្នើរសុំក្រសួងអប់រំឱ្យសិស្សប្រលងបាក់ឌុបទី១២ជាប់ទូទាំងប្រទេសដោយស្វ័យប្រវត្តិ…..
យើងគ្រប់គ្នាដឹងច្បាស់ហើយថា ប្រទេសយើងបច្ចុប្បន្ន កំពុងតែជួបវិបត្តកូវីដ១៩ រយះពេលជិតមួយឆ្នាំហើយ ហើយកូវីដនេះធ្វើអោយមានផលប៉ះពាល់ជាច្រើ ពិសេសជាងគេនោះ គឺសេដ្ឋកិច្ចប្រទេសទាំងមូលតែម្ដង។ រីឯផ្នែកអប់រំវិញ ក៏មានផលប៉ះពាល់ខ្លាំងណាស់ដែរ ដោយសារតែស្ថានភាពមិនទាន់ច្បាស់លាស់នៃការចម្លងវីរុសកូវីដ១៩ចូលទៅក្នុងសហគមន៍នៃប្រទេសកម្ពុជាកាលពីថ្ងៃទី៧ធ្នូ២០២០នេះក្រសួងអប់រំយុវជននិងកីឡាបានសម្រេចពន្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទៅពាក់កាលខែមករាឆ្នាំ២០២១វិញ។ ចំណែកឯកាលបរិច្ឆេទប្រឡងនៅពេលណាពិតប្រាកដនោះក្រសួងនឹងប្រកាសនៅពេលក្រោយទៀត។ដោយឡែកជុំវិញការលើកពេលការប្រឡងព្រោះបញ្ហាកូវីដ១៩និងភាពរ៉ាំរ៉ៃអស់ជាច្រើនខែធ្វើឱ្យសិស្សសិក្សាមិនបានពេលេញនាំឱ្យមានការលើកឡើងជាមតិមួយគឺស្នើសុំឱ្យក្រសួងអប់រំសម្រេចឱ្យសិស្សទី១២ជាប់បាក់ឌុបដោយស្វ័យប្រវត្តិក្នុងករណីការប្រឡងមិនអាចធ្វើទៅតាមកាលបរិច្ឆេទបាន។ លោកបណ្ឌិតហេងវ៉ាន់ដាប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សានិងជាស្ថាបនិកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យនោះបានថ្លែងនាពេលថ្មីៗនេះលោកនៅតែស្នើសុំឱ្យក្រសួងអប់រំរក្សាការប្រឡងដដែលប៉ុន្តែក្នុងករណីការប្រឡងសញ្ញាបត្រមធ្យមសិក្សានេះមិនអាចធ្វើទៅតាមកាលបរិច្ឆទបានទេលោកនឹងស្នើសុំឱ្យជាប់ដោយស្វ័យប្រវត្តិឬយកពិន្ទុមធ្យមថ្នាក់ទី១២ដើម្បីកំណត់ជាប់ឬធ្លាក់តែម្តង។មូលហេតុដែលលោកបណ្ឌិតលើកឡើងបែបនេះព្រោះខាងសមាគមយល់អារម្មណ៍សិស្សដែលពន្យាពេលម្ដងហើយម្ដងទៀតតាំងពីខែតុលាដល់ធ្នូ។
Read More »ខ្មែរជួយខ្មែរ! ថវិកាសប្បុរសជនចូលរួមជាមួយសម្តេច ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវី ដ១៩ មានរហូតទៅដល់…
សម្ដេច ហ៊ុន សែនៈបន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំបានប្រកាសពីការទិញវ៉ាក់សាំងការពារកូវី ដ១៩មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្តនិងទាំងតាមការផ្តល់ថវិកាដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា (ខឿនការពារ សុខភាពរបស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។ សរុបថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះមានជាង១៨លានដុល្លារអាមេរិកដែលបញ្ជីឈ្មោះមានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិនិងបណ្តាញផ្សព្វផ្សាយរបស់ Fresh news ព្រមជាមួយ បណ្តាញផ្សព្វផ្សាយផ្សេងទៀត។ នៅមានព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនទៀតដែលចង់ចូលរួម ប៉ុន្កែមិនដឹងថាចូលនៅកន្លែងណានិងតាមរបៀបណា? ខ្ញុំព្រះករុណាខ្ញុំបានចាត់ចែងតាមច្រកពីរគឺ៖ ១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។ ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេននិងជំរាបជូនថាក្នុងករណីយមានការផ្ទេរតាមធានាគារនេះ សូមកុំភ្លេចដាក់ឈ្មោះនិងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំបានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។ ខ្ញុំព្រះករុណាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ព្រះសង្ឃនិងបងប្អូនជនរួមជាតិក្នុងចលនាប្រយុទ្ធប្រឆាំងជាមួយកូវី ដ១៩ ដែលខ្ញុំព្រះករុណាចាត់ទុកថាជា (ខឿនការពារ សុខភាពរបស់ប្រជាជន)៕
Read More »សង្វេគណាស់! បុរសម្នាក់បានទទួលមរ ណ ភាពទាំងវ័យក្មេង ព្រោតែ…
កាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ មានហេ តុការ ណ៍បង្កភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយគេប្រទះឃើញបុរសម្នាក់បានដេកស្លា ប់ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង យីហោឈ្មោះ អយស្ទ័រ ហៅស៍១ ស្ថិតតាមបណ្ដោយផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំពោះមូលហេតុ គឺដោយសារតែ ជំ ងឺគាំ ងបេះដូង។ បុរសដែលដេកស្លា ប់ ក្នុងទីតាំងខាងលើនេះ មានឈ្មោះ ភក្ដី អាយុ២៨ឆ្នាំ មានស្រុកកំណើត ស្ថិតនៅភូមិ ផ្សារឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្ដព្រៃវែង។ ជាមួយគ្នានេះដែរ បានតាមកិច្ចសំភាសន៍របស់ម្ចាស់ហាង អយស្ទ័រ ហោស៍ បានប្រាប់ឱ្យដឹងថា៖”ភក្ដី គឺជាមនុស្សឧស្សាហ៍ព្យាយាមខ្លាំងណាស់ គាត់មានអត្ដចរិតស្លូតបូត សុភាពរាប់សារ និងខិតខំធ្វើការជាខ្លាំង។ ភក្ដី មិនមែនជាបុគ្គលិករបស់ហាង អយស្ទ័រ …
Read More »នោះ! អតីតតារាកំប្លែងនាង ខ្មឹប បានសម្រេចចិត្តលោតទឹកសម្លា ប់ ខ្លួន នៅលើស្ពានជ្រោយចង្វារ ដោយសារតែ…
កាលពីវេលាម៉ោង ១៖១៥នាទីកណ្ដាលអាធ្រាត ឆ្លងចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ មានហេតុការណ៍បង្កភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្រ្ដីម្នាក់ ត្រូវបានមហាជនស្គាល់ថា ជាអតីតតារាកំប្លែង នោះគឺ នាង ខ្មឹប បានមកលោតទឹកសម្លា ប់ ខ្លួន នៅលើស្ពានជ្រោយចង្វារ ប៉ុន្ដែត្រូវបានប្រជាពលរដ្ឋ នៅទីនោះជួយទាន់ពេលវេលា។ ហេតុកា រណ៍មួយនេះ បានកើតឡើងស្ថិតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នាង ខ្មឹប បាននិយាយប្រាប់ឱ្យដឹងពីមូលហេតុ ដែលខ្លួនចង់លោតទឹកសម្លា ប់ខ្លួន ទាំងទឹកភ្នែក អោយមហាជនបានដឹងថា៖”ខ្ញុំបញ្ចប់ជីវិតរបស់ខ្លួន ដោយសារតែខ្ញុំធ្លាប់ធ្វើខុស ខ្ញុំធ្លាប់ប្រើប្រាស់គ្រឿ ងញៀ ន ប៉ុន្ដែខ្ញុំបានកែប្រែហើយ ចុះហេតុអ្វីបងប្អូនទាំងអស់គ្នា ម្ដេចមិនព្រមផ្ដល់ឱកាសមករូបខ្ញុំដែលខុសបែបនេះ! ចឹងមនុស្សម្នាក់ៗតែងតែខុសមែនទេ”? នាងខ្មឹប បន្ដទៀតថា៖ ខ្ញុំបានជាប់នៅមណ្ឌលកែប្រែចំនួន ៦ខែ ហើយពេលនេះ ខ្ញុំទើបតែចេញពីមណ្ឌលបានជិតរយៈពេល …
Read More »ពិតជារំភើបណាស់! លោកស្រីទ្រីដាណា និង ស្វាមី បរិច្ចាគថវិការ១០ម៉ឺនដុល្លា ជូនប្រមុខរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវី ដ១៩…
បងប្អូនបានដឹងរួចមកហើយ លោកស្រីទ្រីដាណា និង ស្វាមីជាមនុស្សចិត្តបុណ្យ ចុះជួយពលរដ្ឋខ្វះខាតជាច្រើនស្ទើរគ្រប់ខេត្ត ហើយពេលថ្មីៗនេះក្រោយពីបានដឹង ប្រមុខរដ្ឋាភិបាលទិញវ៉ាក់សាំងកូវី ដ១៩ លោកស្រីក៏បានបរិច្ចាគថវិការ១០ម៉ឺនដុល្លា ជូនប្រមុខរដ្ឋាភិបាលដែរ នាងខ្ញុំនិងស្វាមីសុំចូលរួម ១០ម៉ឺនដុល្លា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ជាមួយសម្ដេច ជួយប្រជាពលរដ្ឋខ្មែរ។ ក្នុងពេលដ៏លំបាកនេះ ទឹកប្រាក់នេះតិចតួចស្ដួចស្ដើងណាស់ តែនាងខ្ញុំ និងស្វាមីបានចូលរួមតាមធនធាន កម្លាំងចិត្ត ហើយខ្ញុំពិតរំភើបចិត្តខ្លាំងណាស់ ពេលឃើញសម្ដេចប្រកាសទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ សូមចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាអាចរួចផុតគ្រោះអាក្រក់នេះ ។
Read More »