ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ទៅញាំស៊ុបជាមួយនារី២នាក់ទៀត នៅស៊ុបចង្កាក់ រួចបន្តចូលផឹ ក នៅហាងសាច់អាំង ផាំឃីន PK ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហេីយផឹកស៊ីចប់ នារី២នាក់នោះ បានហៅកង់បីឥណ្ឌា គ្រានាងឡេីងជិះចេញទៅទាំងមានសភាពស្រឹងទន់ខ្លួនបា ត់ប ង់ស្មារតី ហេីតពេលកង់បីឥណ្ឌាដឹកទៅដល់សួនមុខវត្តបុទុមនារី២នាក់នោះ បានចុះពីកង់បី ទុកអោយនាងនៅម្នាក់ឯងនិយាយរវេីរវា យថាទៅផ្សារថ្មី រួចថាទៅផ្សារឯករាជ្យ ធ្វើឲ្យម្ចាស់ម៉ូតូកង់បីឈឺក្បា លវិលមុខ ដឹកចុះដឹកឡេីង។ នាងដូចជាស្វាងហើយបានប្រាប់ថាបា ត់ទូរស័ព្ទ iPhone 11Pro ភ្នែកបី មួយគ្រឿងនិងលុយជាង២៨០០ដុល្លារនៅសល់តែ៧០០ដុល្លារក៏បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តងស្ថិតនៅតាមផ្លូវវេងស្រេងក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០២:១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ។ លុះពេលក្រុមការងារហង្សតូចសួរនាំដឹងរឿង ក៏អោយកង់បីឥណ្ឌាដឹកនាងមកហាងស៊ុប ក្នុងហាង “ផាំ ឃីន PK” ស្ថិតក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ដេីម្បីសួរនាំអ្នកធ្វេីការទីនោះប្រាប់ថា នាងពិតជាបានមកហាងជាមួយមនុស្សស្រី២នាក់ទៀតពិតមែនតែមិនដឹងថាទូរស័ព្ទរបស់នាងបាត់នៅឯណានោះទេហេីយនាងក៏ឡេីងជិះកង់បីបន្តដំណេីរទៅស្នាក់ការប៉ុស្តិ៍ទន្លេបាសាក់ស្រែកទ្រហោយំព្រោះតែស្ដាយទឹកចិត្តដែលខំចំណាយលុយប៉ាវគេចូលហូបអាហារហូបស៊ុបផឹ កស្រាក្នុងឱកាសថ្ងៃខួបកំណេីតខ្លួនតែបែរជាជួបមនុស្សបោ …
Read More »ហេតុអ្វីក៍បណ្តោយយ៉ាងនេះ! ក្មេងប្រុសមិនទាន់គ្រប់អាយុ បើករថយន្ដធុនធំ បុ ករះគេឯងត្រូវបាន…
ក្មេងប្រុសមិនទាន់គ្រប់អាយុបើកបរ រថយន្ដធុនធំ បានធ្វេសប្រហែសបុករះបង្កការខូ ចខា តទ្រព្យសម្បត្តអ្នកដទៃ និងទ្រព្យសម្បត្តិរបស់រដ្ឋ ព្រមទាំងបង្កឱ្យមនុស្សរងរបួ ស ត្រូវបានសមត្ថកិច្ចឃា ត់ខ្លួ ន។ ហេតុការណ៍កើតឡើងនៅរង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម ម៉ោង១០:៤០នាទីព្រឹក, ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០… (ព័ត៌មានលម្អិត នឹងផ្សាយបន្ថែម)៕
Read More »ចូលរួបត្រេកអរ! ចាប់ពីថ្ងៃនេះទៅ ជនមានពិការភាព ក៏មានសិទ្ធិទទួលប័ណ្ណបើកបរស្របច្បាប់ដែរ
យោងតាមហ្វេសប៊ុករបស់ ឯម ច័ន្ទមករា Em Chan Makara រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសរសេររៀបរាប់ថា៖ ចាប់ពីថ្ងៃនេះទៅ ជនមានពិការភាព មានសិទ្ធិទទួលប័ណ្ណបើកបរ ស្របច្បាប់ដើម្បីប្រើប្រាស់យានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយ ខ្ញុំសូមអបអរសាទរ ប្រភេទយានយន្តសម្រាប់ជនមានពិការភាព រួមមាន៖ ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី១២៥(មួយរយម្ភៃប្រាំ)សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី ១១(ដប់មួយ)គីឡូវ៉ាត់ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់បួន រថយន្តដឹកអ្នកដំណើរមិនលើស ពី៩(ប្រាំបួន)នាក់ ដោយគិតទាំងអ្នកបើកបរ និងរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥(បីស្លៀសប្រាំ)តោន គឺជនមានពិការភាពអាចមានសិទ្ធិប្រើប្រាស់បាន។ ផ្នែកសំខាន់ៗនៃយានយន្តដែលត្រូវកែច្នៃ មានដូចជា ហ្នឹង ហ្គារ ចង្កឹះលេខ ដៃចង្កូត កៅអី សម្រាប់រថយន្ត និងកែច្នៃពីកង់ពីរ ទៅកង់បីសម្រាប់ទោចក្រយានយន្ត ត្រូវមានភាពសមស្របបង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិភាព។ សុពលភាពប័ណ្ណបើកបរសម្រាប់ជនមានពិការភាពជាប្រជាពលរដ្ឋខ្មែរឬបរទេសដែលបានប្រឡងជាប់ មានសុពលភាពរយៈពេល …
Read More »ហួសចិត្តមែន! លោកយាយម្នាក់បានយកស្បែកជើងដេញវា យសន្តិសុខពេញផ្សាច្បារអំពៅ ព្រោះមូលហេតុ…
បញ្ហាកូវីដអ្នកណាក៏ខ្លាចរអាដែរ តែស្ត្រីចំណាស់ម្នាក់ បានធ្វើឲ្យអ្នកឡើងផ្សារមានការហួសចិត្ត និងគួរឲ្យស្អប់ជាខ្លាំង ក្រោយស្ត្រីរូបនេះស្រាប់តែបានដោះស្បែកជើងដេញវាយ និងស្រែកជេរសន្តិសុខផ្អើលពេញផ្សារច្បារអំពៅ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២ នេះ ដោយសារផ្ទុះកំហឹងនឹងសន្តិសុខបានយកម៉ាសឲ្យគាត់ពាក់ មុនពេលដើរចូលផ្សារ ដើម្បីចូលរួមការពារការឆ្លងរីករាលជំងឺកូវីដ។ ជុំ វិញករណីដ៏ហួសចិត្តនេះផងដែរ លោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ស្ត្រីវ័យចំណាស់ខាងលើ បានដើរចូលមកផ្សារ ដើម្បីទិញបន្លែ ក្នុងស្ថានភាពកន្សែងឃ្មុំក្បាល ប៉ុន្តែ ពុំបានពាក់ម៉ាសការពារនោះទេ។ ដោយឃើញបែបនេះ សន្តិសុខក៏បានយកម៉ាសឲ្យគាត់ពាក់ ស្រាប់តែស្ត្រីរូបនេះបានផ្ទុះកំហឹង ដោះស្បែកជើងគំរាមវាយសន្តិសុខ និងថែមទាំងជេរក្រុមសន្តិសុខទាំងហួសចិត្តបែបនេះថា៖ «ពួកហ្អែងមើលងាយអ្នកក្រ»។ ទោះយ៉ាងណា នៅទីបំផុត ស្ត្រីរូបនេះត្រូវបានដេញចេញពីផ្សារទៅវិញផងដែរ ព្រោះថាមិនអាចឲ្យនៅបន្តអាងចាងធ្វើព្យុះធ្វើភ្លៀង នាំឲ្យរំខានអារម្មណ៍អ្នកដើរផ្សារ និងប៉ះពាល់ដល់ការលក់ដូររបស់អាជីវករ។ លោក សាន់ ប៊ុនណា ក៏បានបញ្ជាក់ថា ប្រសិនអ្នកណាមិនពាក់ម៉ាសនៅក្នុងដំណាក់កាលនេះទេ គឺដាច់ខាតមិនឲ្យចូលផ្សារឡើយ ព្រោះខ្លាចឆ្លងចំងឺកូវីដដល់គេឯងគ្រប់គ្នាដែលកំពុងអនុវត្តត្រឹមត្រូវ៕ …
Read More »នោះ! លោកបណ្ឌិត ហេង វ៉ាន់ដា ស្នើរសុំក្រសួងអប់រំឱ្យសិស្សប្រលងបាក់ឌុបទី១២ជាប់ទូទាំងប្រទេសដោយស្វ័យប្រវត្តិ…..
យើងគ្រប់គ្នាដឹងច្បាស់ហើយថា ប្រទេសយើងបច្ចុប្បន្ន កំពុងតែជួបវិបត្តកូវីដ១៩ រយះពេលជិតមួយឆ្នាំហើយ ហើយកូវីដនេះធ្វើអោយមានផលប៉ះពាល់ជាច្រើ ពិសេសជាងគេនោះ គឺសេដ្ឋកិច្ចប្រទេសទាំងមូលតែម្ដង។ រីឯផ្នែកអប់រំវិញ ក៏មានផលប៉ះពាល់ខ្លាំងណាស់ដែរ ដោយសារតែស្ថានភាពមិនទាន់ច្បាស់លាស់នៃការចម្លងវីរុសកូវីដ១៩ចូលទៅក្នុងសហគមន៍នៃប្រទេសកម្ពុជាកាលពីថ្ងៃទី៧ធ្នូ២០២០នេះក្រសួងអប់រំយុវជននិងកីឡាបានសម្រេចពន្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទៅពាក់កាលខែមករាឆ្នាំ២០២១វិញ។ ចំណែកឯកាលបរិច្ឆេទប្រឡងនៅពេលណាពិតប្រាកដនោះក្រសួងនឹងប្រកាសនៅពេលក្រោយទៀត។ដោយឡែកជុំវិញការលើកពេលការប្រឡងព្រោះបញ្ហាកូវីដ១៩និងភាពរ៉ាំរ៉ៃអស់ជាច្រើនខែធ្វើឱ្យសិស្សសិក្សាមិនបានពេលេញនាំឱ្យមានការលើកឡើងជាមតិមួយគឺស្នើសុំឱ្យក្រសួងអប់រំសម្រេចឱ្យសិស្សទី១២ជាប់បាក់ឌុបដោយស្វ័យប្រវត្តិក្នុងករណីការប្រឡងមិនអាចធ្វើទៅតាមកាលបរិច្ឆេទបាន។ លោកបណ្ឌិតហេងវ៉ាន់ដាប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សានិងជាស្ថាបនិកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យនោះបានថ្លែងនាពេលថ្មីៗនេះលោកនៅតែស្នើសុំឱ្យក្រសួងអប់រំរក្សាការប្រឡងដដែលប៉ុន្តែក្នុងករណីការប្រឡងសញ្ញាបត្រមធ្យមសិក្សានេះមិនអាចធ្វើទៅតាមកាលបរិច្ឆទបានទេលោកនឹងស្នើសុំឱ្យជាប់ដោយស្វ័យប្រវត្តិឬយកពិន្ទុមធ្យមថ្នាក់ទី១២ដើម្បីកំណត់ជាប់ឬធ្លាក់តែម្តង។មូលហេតុដែលលោកបណ្ឌិតលើកឡើងបែបនេះព្រោះខាងសមាគមយល់អារម្មណ៍សិស្សដែលពន្យាពេលម្ដងហើយម្ដងទៀតតាំងពីខែតុលាដល់ធ្នូ។
Read More »ខ្មែរជួយខ្មែរ! ថវិកាសប្បុរសជនចូលរួមជាមួយសម្តេច ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវី ដ១៩ មានរហូតទៅដល់…
សម្ដេច ហ៊ុន សែនៈបន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំបានប្រកាសពីការទិញវ៉ាក់សាំងការពារកូវី ដ១៩មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្តនិងទាំងតាមការផ្តល់ថវិកាដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា (ខឿនការពារ សុខភាពរបស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។ សរុបថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះមានជាង១៨លានដុល្លារអាមេរិកដែលបញ្ជីឈ្មោះមានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិនិងបណ្តាញផ្សព្វផ្សាយរបស់ Fresh news ព្រមជាមួយ បណ្តាញផ្សព្វផ្សាយផ្សេងទៀត។ នៅមានព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនទៀតដែលចង់ចូលរួម ប៉ុន្កែមិនដឹងថាចូលនៅកន្លែងណានិងតាមរបៀបណា? ខ្ញុំព្រះករុណាខ្ញុំបានចាត់ចែងតាមច្រកពីរគឺ៖ ១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។ ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេននិងជំរាបជូនថាក្នុងករណីយមានការផ្ទេរតាមធានាគារនេះ សូមកុំភ្លេចដាក់ឈ្មោះនិងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំបានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។ ខ្ញុំព្រះករុណាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ព្រះសង្ឃនិងបងប្អូនជនរួមជាតិក្នុងចលនាប្រយុទ្ធប្រឆាំងជាមួយកូវី ដ១៩ ដែលខ្ញុំព្រះករុណាចាត់ទុកថាជា (ខឿនការពារ សុខភាពរបស់ប្រជាជន)៕
Read More »គួរឧ្យគោរពណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិការជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវី ដ១៩ រហូតទៅដល់…
ពិតជាខ្មែរជួយខ្មែរមែន ជារំភើបណាស់ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវី ដ១៩។ ការប្រកាសរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវី ដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ សម្តេចតេជោ បន្ថែមថា «ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?»។ …
Read More »ហួសចិត្ត! បងថ្លៃឃើញប្អូនថ្លៃងូតទឹកអូរ ទ្រាំមិនបាន ស្ទុះទៅ វា យ ៣ដៃ រួចអូសចូលក្នុងលូហើយ រំ លោ ភ បាន…
ជន ស ង្ស័ យ ម្នាក់ ត្រូវបានកម្លាំង នគរបាល ឃា ត់ ខ្លួន ពា ក់ ព័ ន្ធ ក រ ណី រំ លោ ភ សេ ព ស ន្ថ វៈ ទៅលើជនរ ងគ្រោះ ដែលជាប្អូនថ្លៃ បានស ម្រេ ច ហើយបានរត់គេចខ្លួនបាត់៤ខែ ភ្លេចត្រជៀកជា ប់ខ្នោះសមត្ថកិច្ច។ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត និងមា នកា រសម្រប សម្រួល ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ឃា ត់ ខ្លួ ន …
Read More »ទុក្ខជាន់ទុក្ខ! អ្នកពុ លស្រាកើនឡើងដល់៦៤នាក់ហើយ ក្នុងនោះស្លា ប់៤នាក់ ក្រោយពីនាំគ្នាផឹ កស្រានិងស្រាថ្នាំ ពេលកំដរបុណ្យស ពស្ត្រី ដែលបានស្លា ប់ដោយសារពុ ល…
កំពង់ឆ្នាំង ៖ ករណីពុ លស្រានៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រហូតមដល់នឹងព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានកើនឡើងដល់៦៤នាក់ ចំណែកករណីស្លា ប់គឺមានត្រឹមតែ៤នាក់ប៉ុណ្ណោះ ។ នេះបើតាការបញ្ជាក់របស់លោកប្រាក់ វ៉ុនប្រធានមន្ទីរសុខាភិបាលបខេត្តកំពង់ឆ្នំាង ។ លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន បានប្រាប់ ឲ្យដឹងទៀតថា ករណីពុ លស្រាសនៅស្រុកទឹកផុស នៅពេលនេះបានធូរស្រាលហើយ ។ ដោយក្រុមគ្រួពេទ្យបានចុះអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់និងដឹកអ្នកជំ ងឺមករព្យបាលនៅមន្ទីរពេទ្យ បានទាន់ពេលវេលា ហើយក្នុងចំណោមអ្នកជំ ងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ពួកគាត់មានអាការៈធូស្បើយច្រើនហើយ នៅសល់តែម្នាក់ប៉ុណ្ណោះដែល នៅមានអាការៈធីងធោង ក្តៅខ្លួន វិលមុខ ដែលមិនទាន់អស់ជាតិ ពុល ហើយគ្រូពេទ្យកំពុងតែតាមដាន សុខភាពរបស់គាត់ ។ លោកប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ក្នុងករណីនេះ គឺមានអ្នកស្លា ប់តែ៤នាក់ប៉ុណ្ណោះ គឺ២នាក់គឺស្លា ប់ពេលបញ្ចូនទៅភ្នំពេញ និង ២នាក់ផ្សេងទៀត ស្លា …
Read More »កំសត់ណាស់! នារីម្នាក់បានមកដល់ផ្ទះ លោក ផេងវណ្ណះ លុតជង្គង់យំសំពះអ ង្វរអោយជួយរកយុត្តិធម៏ព្រោះតែប្តីរបស់ខ្លួនបាន….
នៅវេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ប្អូនស្រី ស៊ូ សុវណ្ណ ជាប្រជាពលរដ្ឋស់នៅ ភូមិ ក្បៀរ ឃុំស្វាយរំពារ ស្រុក បសេដ្ឋ ខេត្ត កំពង់ស្ពឺ បានមកដល់ផ្ទះខ្ញុំគ្រាន់តែឃើញខ្ញុំបេីកឡានចូលផ្ទះភ្លាមគាត់រត់ចូលមកតាមក្រោយហេីយលុតជង្គង់យំសំពះអ ង្វរសុំអោយខ្ញុំជួ យព្រោះប្អូនស្រីជួបរឿងឈឺចា ប់ខ្លាំងទាំងផ្លូវកា យ និង ផ្លូ វចិ ត្ត ។ ប្អូនស្រីបានរៀបការជាមួយប្ដីឈ្មោះ លី ប៊ុនឈឿន នៅឆ្នាំ ២០០៧ តាមប្រពៃណីបានកូន ២ នាក់ កូនបងអាយុ ១២ ឆ្នាំ កូនប្អូនអាយុ ៥ ឆ្នាំ ។ ដោយប្ដីមានស្រីចេះតែវា យធ្វេីបា បខ្លាំងពេក ប្អូនស្រីទ្រាំមិនបានក៏ដាក់ពាក្យសុំលែ ងលះទៅសាលាដំបូងខេត្តកំពង់ស្ពឺ ។ …
Read More »