Home / ជីវិត / ឡួយណាសើ ! ភូមិទាំង១២នៅស្រុកបន្ទាយស្រី ដែលនៅដាច់ស្រយ៉ាលពីទីប្រជុំជន មានភ្លើងបំភ្លឺផ្លូវមិន…

ឡួយណាសើ ! ភូមិទាំង១២នៅស្រុកបន្ទាយស្រី ដែលនៅដាច់ស្រយ៉ាលពីទីប្រជុំជន មានភ្លើងបំភ្លឺផ្លូវមិន…

សាយ័ណ្ហកាលនារដូវរំហើយ នាំឱ្យផ្ទៃមេឃប្រែទៅជាឆាប់ងងឹតជាងសព្វមួយដង។ ជីវភាពប្រចាំថ្ងៃនៅទីជនបទក៏តែងត្រូវបានបញ្ចប់ទៅជាមួយនឹងពន្លឺព្រះអាទិត្យដែលអស្តង្គត។ ទាំងមនុស្ស ទាំងសត្វ សុទ្ធតែប្រញាប់ប្រញាល់វិលចូលទ្រនំរៀងៗខ្លួនវិញ រីឯកុមារតូចៗក៏ប្រឹងរួសរាន់វិលត្រលប់ពីសាលាទៅផ្ទះវិញ ខ្លះនាំគ្នាដើរ ខ្លះទៀតជិះកង់ ធ្វើយ៉ាងណាឱ្យបានទាន់មុនពេលដែល”ភាពងងឹត”បង្កជាការលំបាកដល់ការធ្វើដំណើររបស់ពួកគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិដ្ឋភាពទាំងនេះគឺជាអ្វីដែលគេតែងសង្កេតឃើញឡើងស៊ាំភ្នែកទៅហើយនៅតាមជនបទ ប៉ុន្តែសម្រាប់ភូមិទាំង១២នៃគម្រោង«ផ្ទះ១ អំពូល១» នៅក្នុងស្រុកបន្ទាយស្រី “ភាពងងឹត”លែងក្លាយជាឧបសគ្គធំរបស់អ្នកភូមិទៀតហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងតូចៗទាំងនោះក៏អាចដើរត្រលប់ទៅផ្ទះវិញដោយភាពជឿជាក់ លែងសូវព្រួយបារម្ភរឿងឆ្កែព្រុស ឬសុវត្ថិភាពដូចមុនទៀត ចំណែកជីវិតនៅក្នុងភូមិក៏មិនចាំបាច់បញ្ចប់ត្រឹមការគ្របដណ្តប់នៃស្បៃរាត្រីទៀតដែរ។ អាជីវកម្មខ្លះអាចបន្តដំណើរការរបស់ខ្លួនលើសពីម៉ោងពេលធម្មតា នៅពេលដែលមុខរបរថ្មីៗមួយចំនួនទៀត ដូចជាអ្នកលក់បង្អែម ត្រូវបានបង្កើតឡើងដើម្បីកេងយកផលចំនេញពីស្ថានភាពថ្មីនៅក្នុងភូមិក្នុងពេលរាត្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Check Also

កោតសរសើគាត់ណាស់! គេគ្រប់គ្នាថាគាត់មិនគ្រប់ទឹក ប៉ុន្តែអត្ថន័យគាត់និយាយមកមានន័យនឹកស្មានមិនដល់ (មានវីដេអូ)

ហ្វេសប៊ុក ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកពេលនេះកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបុរសម្នាក់ដែលមើលទៅដូចជាមនុស្សម្នាក់ដែលមានសតិមិនល្អ ខោមិនខោ អាវមិនអាវ និងបានដើរពនេចរគ្រប់ទីកន្លែង គ្មានទីពឹង គ្មានបាយហូបនិងគ្មានកន្លែងគេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានត្រឹមត្រូវ ។ យ៉ាងណាមិញបើយើងមើលតែសម្បកកាយរបស់បុរសម្នាក់នេះយើងនិងមិនបានដឹងទេថាគាត់ជាមនុស្សអស្ចារ្យប៉ុណ្ណា ជឿថាគ្រប់គ្នាប្រាកដជាស្មានមិនដល់ទេថាបុរសដែលមានសតិមិនល្អម្នាក់នេះ មានចំណេះដឹងជ្រៅជ្រះគ្រប់ពាក្យពេជ្រដែលគាត់និយាយចេញមកគឺសុទ្ធតែត្រឹមត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឲ្យគោរពនិងមានការពន្យល់បានយ៉ាងក្បោះក្បាយថែមទៀតផង ។ …

Leave a Reply

Your email address will not be published. Required fields are marked *